​អាពាហ៍ពិពាហ៍ ឱក សុគន្ធ​កញ្ញា និង​លោក​អ៊ឹង សុខលី​ ​​ប្រព្រឹត្តទៅ​នៅ​ថ្ងៃនេះ​

សារព័ត៌មាន​ Cambodia News/

កម្សាន្ត (១៦ ឧសភា ២០១៩) ​​ កាលពី​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ កញ្ញា ឱក សុគន្ធ​កញ្ញា តារាចម្រៀង​ដ៏​ល្បីឈ្មោះ ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក​អ៊ឹង សុខលី អ្នកគ្រប់គ្រង​ទូរទស្សន៍​ហង្ស​មាស បាន​ចូល​រោង​សូត្រមន្ត​ ដោយ​មាន​ការ​ចូល​រួម​ពី​​​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ រួមទាំង​តារា​ល្បីៗជា​ច្រើន​​ចូលរួម​ផងដែរ​។​

អាពាហ៍ពិពាហ៍ កញ្ញា ឱក សុគន្ធ​កញ្ញា និង​លោក​អ៊ឹង សុខលី​ ​​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩នេះ​ ​មាន​ការអញ្ជើញ​ចូលរួម​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។​

កញ្ញា ឱក សុគន្ធ​កញ្ញា នៅ​ឆ្នាំ​២០១៩ នេះ មាន​អាយុ​៣២​ឆ្នាំ​​ កញ្ញា បានសម្រេច​ចិត្ត​យក​លោក​អ៊ឹង សុខលី អ្នកគ្រប់គ្រង​ទូរទស្សន៍​ហង្ស​មាស ធ្វើជា​ស្វាមី​។ លោក​សុខលី ត្រូវជា​ប្អូន​ថៅកែ​ហង្ស​មាស លោក​ឧកញ៉ា​អ៊ឹង ឆៃ​ងួន​៕

Related Articles

Back to top button
Close
Close