ស្ថានទូតចិន សហការជាមួយកម្ពុជា តាមវែកមុខក្រុមប្រកាសបង្កអសន្តិសុខនៅក្រុងព្រះសីហនុ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ ឧសភា ២០១៩) ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើ Facebook នាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ថា «ស្ថានទូតចិនប្រចាំកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ តាមវែកមុខក្រុមប្រកាសបង្កអសន្តិសុខ នៅក្រុងព្រះសីហនុ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចនៃប្រទេសចិន និងកម្ពុជា ដើម្បីបើកការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហាមួយនេះ។
ស្ថានទូតជឿជាក់ថាការពិតនៃបញ្ហានេះនឹងត្រូវបានលាតត្រដាងក្នុងពេលឆាប់ៗ»នេះ។ ការប្រកាសនេះធ្វើឡើងប៉ុន្មានម៉ោងក្រោយពី មានវីដេអូឃ្លីបមួយបង្ហាញ ពីសកម្មភាពក្រុមចិនមួយក្រុម ប្រកាសបង្កអសន្តិសុខនៅក្នុងក្រុងព្រះសីហនុ ។
សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ មានវីដេអូឃ្លីបមួយបង្ហាញ ពីសកម្មភាពក្រុមជនប្រកាសបង្កអសន្តិសុខនៅក្នុងក្រុងព្រះសីហនុ ត្រូវបានគេចែកចាយតាមបណ្តាញទំនាក់ទំនងសង្គម។ នៅក្នុងវីដេអូក្រុមជនជាតិចិនមួយក្រុមនេះ បាននិយាយថា ពួកគេមកពីខេត្តឆុងឆីង ហើយនិយាយទៀតថា កំពង់សោម៣ឆ្នាំក្រោយពួកគេចង់ឲ្យវឹកវរ គឺវឹកវរ, ចង់ឲ្យសុវត្ថិភាព គឺសុវត្ថិភាព៕