សម្តេចតេជោ ៖ ប៉ោយប៉ែតបានក្លាយជាទឹកដីអភិវឌ្ឍន៍ និងជាទីផ្សារដ៏សំខាន់របស់កម្ពុជា

សារព័ត៌មាន​ Cambodia News/

ប៉ោយប៉ែត (២២ មេសា ២០១៩) ៖ នៅ​ក្នុង​ហ្វេសប៊ុករបស់​​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ បាន​សរសេរថា ថ្ងៃនេះ ខ្ញុំមានឱកាសបានមកដល់ទឹកដីប៉ោយប៉ែត ដែលជាអតីសមរភូមិក្តៅក្នុងពេលសង្រ្គាម ១៩៧៩-១៩៩១។ ពេលនេះប៉ោយប៉ែតបានក្លាយជាទឹកដីអភិវឌ្ឍន៍ និងជាទីផ្សារដ៏សំខាន់របស់កម្ពុជាដែលកំពុងផ្តល់ផ្កាផ្លែយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលកំពុងរស់នៅតាមព្រំដែន។

ពិតប្រាកដណាស់ មកទល់ពេលនេះ គឺគ្មានគណបក្សនយោបាយណា អាចមកជំនួស គណបក្សប្រជាជនកម្ពុជា បានឡើយ ជាពិសេសគឺការពង្រឹងនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេស។

ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិនៅប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានមកទទួលខ្ញុំថ្ងៃនេះ និងអរគុណដែលបងប្អូនបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា កន្លងមកដែលបានផ្តល់ឱកាសអោយខ្ញុំបានបន្តដឹកនាំប្រទេសជាតិតទៅទៀត។

បងប្អូនបោះឆ្នោតអោយ គណបក្សប្រជាជកម្ពុជា គឺបោះឆ្នោតអោយខ្លួនឯង និងបោះឆ្នោតពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិស្ថិតស្ថេរគង់វង្សយូរអង្វែង។

នៅព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេច​តេជោ ហ៊ុន សែន ​អញ្ជើញជាអធិបតីក្នុងកម្មវិធី៣ផ្សេងគ្នានៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្មវិធីទាំង៣នោះរួមមាន៖ ១. ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន), ២. បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងទី៣. ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)៕

Related Articles

Back to top button
Close
Close