ត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់អោយហើយទៅបងប្អូន

​សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៩ មីនា ២០១៩) ៖ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយ:ពេលខ្លី នៅលេីផ្លូវលេខ១៨VS ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ៍ ទី០២ ខែមេសា ឆ្នាំ២០១៩ ចាប់ពីម៉ោង២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់។

ទទឹមនឹងនេះដែរ រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ ក៏សូមចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយ:ពេលខ្លីនៅលេីផ្លូវលេខ៦០d ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩ ចាប់ពីម៉ោង២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់។ សូមអានសេចក្ដីជូនដំណឹងខាងក្រោមនេះ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ សូមជម្រាបជូន លោកអភិបាលច្បារអំពៅ ដែលមានខ្លឹមសារថា៖”កម្មវត្ថុ សំណើសុំកិច្ចសហការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អំពីការផ្អាកផ្គត់ផ្គង់ទឹកនៅយប់ថ្ងៃអង្គារ៏ ទី០២ ខែមេសា ឆ្នាំ២០១៩។

​តាមសេចក្ដីជូនដំណឹងបាន​អោយ​ដឹង​ថា ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បណ្ដាញចែកចាយ ទឹកថ្មីទំហំ១៦០មម នៅលើចិញ្ចឹមផ្លូវលេខ១៨vs ហើយត្រូវផ្អាកកាតផ្គត់ផ្គង់ទឹកលើផ្លូវលេខ១៨vs ចាប់ពីផ្លូវលេខ២១vs ដល់ផ្លូវលេខ៣៧vs នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ៏ទី០២ ខែមេសា ឆ្នាំ២០១៩។

ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់ និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លីក្រោយពេលកាត់បំពង់ទឹកថ្មីរួច។

អាស្រ័យហេតុនេះ សូម​ប្រជាពលរដ្ឋ ស្ថាប័នរោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះ ទឹករយៈពេលខ្លីនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្ដីអនុគ្រោះ”៕

 

 

Related Articles

Back to top button
Close
Close