ខឹងគេមិនហៅផឹកបេីករថយន្តបុករះ​ បណ្តាលឲ្យ​រងរបួសធ្ងន់ ៦នាក់ និង​ស្លាប់​ ២នាក់

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៩ មីនា ២០១៩) ៖ ​​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ខែមីនា នៅ​ចំណុច​ផ្ទះ​លេខ​១២ ផ្លូវ​លេខ​៣២៤ ភូមិ​៤ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ដែល​បង្ក​ឡើង​ដោយរថយន្ត​ឡិច​ស៊ីស RX​៣០០ ពណ៌​ស្ករ​មួយ​គ្រឿងបើកបរ​ដោយ​បុរស​ញៀន​ថ្នាំ​និង​ស្រវឹង​ជោកជាំ​បុក​ចូល​វង់​រាំ និង​ផឹកស៊ី នៅ​ក្នុង​ពិធីបុណ្យ​ភូមិ​ទាំង​ថ្ងៃ បណ្តាលអោយ​មនុស្ស​ប្រុស​-ស្រី​២​នាក់​​ស្លាប់​ និង​ក្មេង​ចាស់​ប្រុស-ស្រី​​៥​នាក់​ផ្សេង​ទៀត រង​របួសស្រាល​និង​ធ្ងន់ ។ជន​បង្ក​ឈ្មោះ ទឹម គឹ​មតិច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​សា្ល​ធម៌​ដូង ស្នាក់​នៅផ្ទះ​លេខ​២៥A ផ្លូវ​លេខ​៣២៤ ភូមិ​២ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ជា​មនុស្ស​ញៀន​ថ្នាំ និង​ស្ថិត​នៅ​ក្នុង​ភាព​ស្រវឹង​មាន​កម្រិត​ជាតិ​អាល់កុល​០,២៦ ក្នុង​១​លី​ត្រ​ខ្យល់​ត្រូវ​បាន​នគរបាលខណ្ឌទួលគោក​ឃាត់ខ្លួន​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បន្ទាប់​ពី​ធ្វើបុណ្យ​ភូមិ​រួច ប្រជាពលរដ្ឋ​ទាំង​ក្មេង​ទាំង​ចាស់ កំពុង​ជួបជុំ​គ្នា​ហូប​បាយ និង​រាំ​លេង​សប្បាយ ។ ខណៈនោះ ស្រាប់តែ​មាន​រថយន្ត​បើក​មក​បុក​ចូល​ក្នុង​ហ្វូង​មនុស្ស បណ្តាល​ឱ្យ​ដេក​ដួល​រដូករណែល ហើយ​រថយន្ត​នោះ​ក៏​បើក​ថយ​ចេញ​វិញ និង​បាន​បើក​មក​បំ​បុក​ទៀត ក៏​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​កៀប​ជាប់​ទើប​ទៅ​មុខ​លែង​រួច ។

​​ប្រជា​ពលរដ្ឋ​ ដែល​ជា​អ្នក​រង​គ្រោះ​ឱ្យ​ដឹង​ថា ដោយសារ​តែ​ជន​នោះ​ខឹង​មិន​ហៅ​ផឹកស៊ី​នៅ​ក្នុង​ពិធីបុណ្យ​ភូមិ ទើប​បានជា​បើករថយន្ត​មក​បំ​បុក​បែប​នេះ ។ ប៉ុន្តែ​អ្នកបើកបរ​រថ​យន្ត​វិញ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ដោយសា​តែ​ខឹង​ជន​រង​គ្រោះ​មិន​លក់​ថ្នាំ​ញៀន​អោយ ។ ទោះបីជា​យ៉ាង​ណា នគរបាល​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​រូប​នេះ ជា​មនុស្ស​ញៀន​ថ្នាំ​និយាយ​លែង​ដឹង​ខុស​ត្រូវ​ទៅ​ហើយ ៕ ​ដោយ ៖ សហការី

Related Articles

Back to top button
Close
Close