អភិបាលរង​ខេត្ត​ព្រះសីហនុ​ចំនួន​ពីររូបត្រូវ​បាន​​នាយករដ្ឋមន្ត្រី​ដកតំណែង​

សារព័ត៌មាន​ Cambodia News/

សម្តេច​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​បានចេញ​អនុក្រឹត្យ​បញ្ចប់​តំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ចំនួន​ពីររូប គឺ​លោក​ផៃ ប៊ុន​វណ្ណៈ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៥ និង​លោក​ស្រ៊ន់ ស្រ៊ុន ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៣​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩ ។​

ទាក់ទង​ការដកតំណែង​នេះ​សម្តេច​តេ​ជោ ​ហ៊ុន សែន​ បាន​សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កថា​”​ថ្ងៃនេះ​ខ្ញុំ​បង្ខំចិត្ត​អនុវត្តន៍​អភិក្រម​ទី​៥​គឺ​ការវះកាត់​ដោយ​ដក​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីររូប​ចេញពី​តំណែង​។​ខ្ញុំ​ត្រូវតែ​យក​គ្រាប់​គ្រួស​និង​ខ្សាច់​ចេញពី​ស្បែកជើង​ទើប​អាច​ដើរ​ទៅមុខទៀត​បាន​។​ខ្ញុំ​គ្មាន​ពេល​និយាយ​ច្រើន​ជាមួយ​មន្ត្រី​ខិលខូច​ទៀត​ទេ​ព្រោះ​ខ្ញុំ​បាន​អប់រំ​ពួកគេ​ច្រើន​ហើយ​។​ដល់ពេលនេះ​ខ្លា​ក៏ត្រូវ​វាយ​ពស់​ក៏ត្រូវ​វាយ​កណ្តុរ​ក៏ត្រូវ​វាយ​រុយ​ក៏ត្រូវ​វាយ​តែ​បំពាន​លើ​ផលប្រយោជន៍​ប្រជាជន​៕​

 

Related Articles

Back to top button
Close
Close