ថៅកែឌែរម៉ូគ្លីនិកត្រូវ​បាន​​បញ្ជូន​ខ្លួនទៅតុលាការរឿង​ដេរព្រហ្មចារី និង​ថតរូប​អាក្រាតគំរាមទារលុយ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៤ មករា ២០១៩) ៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ២០១៩ នេះ កងរាជអាវុធហត្ថ បាននាំខ្លួនអ្នកស្រី ហូវ ដាណេ នាយិកា ឌែរម៉ូគ្លីនិក និង​ជាកូន​ប្រសាសសេដ្ឋីថៃ ទៅ​សាលាដំបូង​រាជធានីភ្នំពេញ​​ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​ធ្វើ​ការ​សាកសួរក្នុងសំណុំរឿងដេរប្រដាប់ភេទស្ត្រីម្នាក់ (ដេរហ្ស៊ីន) ក្នុងតំលៃ៧០០ដុល្លារ ប៉ុន្តែបែរជា​ទារ​លុយដល់ទៅ ២៨០០០ដុល្លារ ហើយស្ត្រីដែលដេរប្រដាប់ភេទគ្មានលុយអោយ ដោយសារខុសពីតម្លៃ​ព្រម​ព្រៀងគ្នា។

ដោយសារតែស្ត្រីរូប​នោះ គ្មានលុយឲ្យ​ ទើបថៅកៃឌែរម៉ូគ្លីនិក គម្រាមថា បើមិន​ឲ្យលុយ​ទេនឹងបញ្ចេញវិដេអូអាក្រាតរបស់ស្ត្រីដែលដេរប្រដាប់ភេទ។ មូល​ហេតុនេះហើយ​បាន​ជាស្ត្រីរួប​នោះបាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ប៉េអឹមលើផ្ទៃ​ប្រទេស។ ភាគច្រើនស្ត្រី ដែលចូលទៅ​ព្យាបាលកែសម្ជស្សនៅ ឌែរម៉ូគ្លីនិក គឺ​សុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងជាពិសេសតារាល្បីៗ៕

Related Articles

Back to top button
Close
Close