វិសោធន​កម្ម​ច្បាប់​ ដែល​អាច​បើក​ផ្លូវ​ឱ្យ​អតីត​ថ្នាក់​ដឹកនាំ ​CNRP ​មាន​សិទ្ធិ​ធ្វើន​យោបាយ​ឡើង​វិញ​ត្រូ​វ​បាន​សភាអ​នុម័ត​ទាំង​ស្រុង​

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (១៣ ធ្នូ ២០១៨) ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋសភាបានអនុម័តទាំងស្រុងហើយ លើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញនៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមសំឡេងតំណាងរាស្រ្ត១១៥/១១៥ ខណៈដែលកិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ វិសោធនកម្មមាត្រា៤៥ ថ្មី (ស្ទួន) ត្រូវបានអ្នកតំណាងរាស្ត្រចំនួន ៨៧រូប បានស្នើសុំធ្វើវិសោធនកម្ម ទៅជាសេចក្តីស្នើច្បាប់មាត្រា៤៥ ថ្មី (ស្ទួនមួយ) ។ ដោយ មាត្រា៤៥ថ្មី (ស្ទួនមួយ) ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញផ្សាយ មានខ្លឹមសារយ៉ាងដូច្នេះថា បុគ្គលដែលត្រូវតុលាការសម្រេច ហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើត គណបក្សនយោបាយ ឬចូលរួមក្នុង គណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យ គេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំង គណបក្សណាមួយបានឡើយ។

បុគ្គលដែល ត្រូវបានតុលាការ សម្រេចហាមឃាត់ ការធ្វើសកម្ម ភាពនយោបាយនេះនឹងអាច ទទួលបាន វិញនូវសិទ្ធិនយោបាយពេញលេញ ដោយពេញ ច្បាប់ បន្ទាប់ពីផុត​រយៈពេលនៃ ការហាមឃាត់ ដែលកំណត់ដោយសាលដីការរបស់ តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវ បានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមដំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តី ស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សេចក្តីស្នើច្បាប់នេះបញ្ជាក់ស្រាប់ វិសោធនកម្មខាងលើ មានគោលដៅសំខាន់ៗគឺ បញ្ជាក់ឲ្យច្បាប់តាមផ្លូវច្បាប់អំពីករណីបុគ្គល ដែលត្រូវបានតុលាកាហាមឃាត់ការធ្វើសកម្មភាព នយោបាយ ។ បើកលទ្ធភាពឲ្យបុគ្គលប្រភេទ ខាងលើកអាចទទួលបាននីតិសម្ប ទាឡើងវិញ តាមច្បាប់នេះ ។ វិសោធនកម្មច្បាប់នេះក៏មាន គោលបំណងពង្រឹងលទ្ធិប្រជាធិតេយ្យ សេរីពហុបក្ស នីតិរដ្ឋព្រមទាំងលើកកម្ពស់ស្មារតី បង្រួបបង្រួមជាតិផងដែរ ៕

 

Related Articles

Back to top button
Close
Close