សម្តេច​តេ​ជោ អញ្ជើញ​បិទ​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤ របស់ ស​.​ស​.​យ​.​ក នៅ​រសៀលថ្ងៃ​នេះ

សារព័ត៌មាន​ Cambodia News/

ថ្ងៃ៥រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស ២៥៦២

ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​បិទ​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤ របស់ ស​.​ស​.​យ​.​ក នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​រសៀល​ថ្ងៃទី ២៧ ខែ វិច្ឆិកា នេះ ។​

​ពិធី​បើក​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤របស់ ស​.​ស​.​យ​.​ក ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ វិច្ឆិកាឆ្នាំ​២០១៨ក្រោមអធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំសមាជិក សមាជិកា មកពី​ទូទាំង​២៥ រាជធានី​-​ខេត្ត​ប្រមាណ ១.៣០០​នាក់​។​

​ក្នុងទិសដៅ​ការងារ​បន្ដ​ដែល​បាន​ដាក់ចេញ ស​.​ស​.​យ​.​ក ប្ដេជ្ញា​បន្ដ​អនុវត្ត «​ចលនា​យុវជន​ក្នុង​បុព្វហេតុ​ជាតិ​មាតុ ភូមិ​» ដែល​ភ្ជាប់​ក្នុង​ឧ​ប សម្ព័ន្ធ​នៃ​សេចក្ដីសម្រេចចិត្ត​របស់​មហាសន្និបាត​សមាគមយុវជន​កម្ពុជា ឆ្នាំ ២០១២ និង​ដែល​ត្រូវធ្វើ​បច្ចុប្បន្ន​ភាពជា​ផែនការ​យុទ្ធសាស្ដ្រ ឆ្នាំ​២០១២-២០២៣ ។ ផែនការ​យុទ្ធសាស្ដ្រ «​ចលនា​យុវជន​ក្នុង​បុព្វហេតុ​មាតុភូមិ​» នេះ​ត្រូវធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ ស្របតាម​វិវត្ដន៍​ជាក់ ស្ដែង​នៃ​សង្គមជាតិ​ដោយ​គណៈកម្មាធិការ​កណ្ដា​ល ស​.​ស​.​យ​.​ក​។​

​តាមរយៈ​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី ៤ ស​.​ស​.​យ​.​ក បានសម្រេច​បញ្ចូល​សមា​ជិ​ក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ កណ្តាល​ចំនួន​១៥​រូប​បន្ថែមទៀត​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ដឹកនាំ​នៅក្នុង​អង្គការ​ចាត់តាំង​ដែលមាន​អាយុកាល ៤០ ឆ្នាំ​មកនេះ​។​

​បច្ចុប្បន្ន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុ​ជាមាន​សមា​ជិ​ក​គណៈកម្មាធិការ​កណ្តាល​សរុប១៤២រូប​ដែល​ទើបនឹង​បោះ ឆ្នោត​បន្ថែម​៤៣ រូប ។ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​បូក​បញ្ចូល​សមាជិក​ថ្មី​១៥ រូប​ទៀតដូច្នេះ​សមាជិក​គណៈអចិន្ត្រៃយ៍​គ​ណៈ​ក​ម្មា​ធិ​ការ កណ្តាល​កើន​ដល់​៣៥​រូប ។​

​ស​.​ស​.​យ​.​ក នឹង​ជំរុញ​បន្ដ​ពង្រីក​រចនាសម្ព័ន្ធ​និង​ក្រុមការងារ ស​.​ស​.​យ​.​ក ឲ្យ​បានសម្រេច​តាម​លក្ខ​និ្ដ​កៈ​របស់ខ្លួន​ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ ពង្រីក​សកម្មភាព​និង​ជំរុញ​បេសកកម្ម​បុព្វហេតុ​របស់ ស​.​ស​.​យ​.​ក ឲ្យ​កាន់តែ​បាន​ទូលំទូ លាយ​និង​ជ្រាប​ដល់​បេះដូង​របស់​យុវជន​នៅតាម បណ្ដា​មូលដ្ឋាន​នានា​ក្នុងប្រទេស ៕

Related Articles

Back to top button
Close
Close