សម្តេច​តេជោ សម្រេច​បង្កើត​ក្រុមការងារ​ចម្រុះ​​ដោះស្រាយ​បណ្តឹងតវ៉ា​នៅមុខ​ភូមិគ្រឹះ​សម្តេច

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (១៨ តុលា ២០១៨) ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុម​ការងារ​ចម្រុះ ដើម្បី​ទទួល និង​ដោះស្រាយ​បណ្តឹងតវ៉ា​ផ្សេងៗ នៅ​មុខ​ភូមិគ្រឹះ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នា​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

បើ​យោង​តាម​សេចក្តីសម្រេច នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​នេះ ក្រុម​ការងារ​ចម្រុះ​នេះ​មាន នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ជា​ប្រធាន និង លោក​ឃួង ស្រេង លោក​ម៉ៅ ភិរុណ និង​ចៅ តុល អនុប្រធាន ព្រមទាំង​សមាជិក​១៨​នាក់​៕ ដោយ​ ៖​ រចនា​

​សូម​អាន​សេចក្តីសម្រេច​ទាំងស្រុង ​៖

Related Articles

Back to top button
Close
Close