ធនាគារជាតិ ផ្ដាំឲ្យប្រយ័ត្នអ្នកផ្ញើសារទាក់ទងផ្ដល់កម្ចីរហ័ស
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (៤ តុលា ២០១៨) ៖ នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានតាមដាន ឃើញមានការផ្ញើសារទាក់ទងក្នុងប្រព័ន្ធទូរស័ព្ទ ឃោសនាដល់ប្រជាពលរដ្ឋ ដោយផ្ដល់ប្រាក់កម្ចីរហ័សដោយមិនចាំបាច់មានឯកសារឬទ្រព្យបញ្ចាំនៅភ្នំពេញ ក៏ដូចជានៅបណ្ដារាជធានី ខេត្ត-ក្រុងនានាក្នុងប្រទេសកម្ពុជា អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ ប្រយ័ត្នចំពោះអ្នកផ្ញើសារទាក់ទងផ្ដល់កម្ចីរហ័ស ដែលវាអាចសុទ្ធតែជាល្បិចកលចង ក ទាំងស្រុង៕