ពិភពលោក​នឹង​ជជែក​គ្នា​នៅ​អាម៉េរិក​ពី​ការ​បំបាត់​ជំងឺ​របេង​ជា​សកល

ដោយ ឆាយ​សុផល

Cambodia News

ភ្នំពេញ (២០ កញ្ញា ២០១៨)៖ មេដឹកនាំ អ្នករៀបចំគោលនយោបាយ អ្នកជំនាញ និង​អ្នក​តស៊ូ​មតិឬស​កម្មជន​សុខ​ភាព​ពិភពលោកនឹងជួបជុំគ្នានៅក្នុងបូរីញីវយ៉កនាសប្តាហ៍ក្រោយនេះ ដើម្បី​ពិភាក្សា​គ្នា​ពីការ​ប្រយុទ្ធ​បំបាត់​ជំងឺ​របេង​នៅទូទាំងពិភពលោកក្នុងរយៈពេល១២ឆ្នាំខាងមុខ។

កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​លើក​ដំបូង​របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេងដែលត្រូវបានរៀបចំឡើងនៅ​ទីស្នាក់​ការ​អង្គការ​សហប្រជាជាតិនៅថ្ងៃទី២៣-២៧ កញ្ញា ឆ្នាំ២០១៨ នេះគឺមានបំណងទទូចឲ្យរដ្ឋជាសមា​ជិក​អង្គការ​សហ​ប្រជា​ជាតិមានឆន្ទៈនិងការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងការប្រយុទ្ធលុបបំបាត់ជំងឺរបេងនៅឆ្នាំ២០៣០។
ពិភពលោកកំពុងបារម្ពថា ជំងឺរបេងដែលសម្លាប់មនុស្សជាង៤.០០០នាក់ក្នុងមួយថ្ងៃជុំវិញពិភពលោកនោះ​គឺ​ត្រូវ​ការ​ដោយស្រាយឲ្យបានសមស្រប ប់មិនដូច្នោះទេ វានឹងសម្លាប់មនុស្សកាន់តែច្រើន ពិសេសអ្នក​រស់នៅជា​មួយ​មេរោគ​អេដស៍។ ជំងឺនេះងាយចាប់យកដោយមនុស្សមិរើសមុខ និងគ្រប់កន្លែង តាមរយៈ​ខ្យល់អាកាស​នៅ​ក្នុង​គ្រួសារ ក្នុងសហគមន៍ និងក្នុងសង្គមទាំងមូល។
បើ​តាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា របេងនៅតែជាឃាតករមួយក្នុងចំណោមជំងឺទាំង១០ក្នុង​ពិភព​លោក ហើយរោគសញ្ញាណនៃរបេងរួមមាន ការឈឺទ្រូង គ្រុន បែកញើសពេលយប់ និងស្រកទំងន់ជាដើម ដែល​ត្រូវ​ការការព្យបាលមានគុណភាព ដើម្បីចៀសវាងការឈឺចាប់និងការស្លាប់។

ជន​ជាតិ​កម្ពុជា​បី​រូប មួយ​រូបជាមន្រ្តីអង្គការសង្គមស៊ីវីល មួយ​រូបជាសកម្មជនក្នុងបណ្តាញសង្គម និងមួយរូប​​​ជា​អ្នក​សារ​ព័ត៌មានត្រូវការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសេវាគម្រោងហៅកាត់ថា UNOPS ឲ្យ​ចូល​រួម​ក្នុង​​កិច្ចប្រជុំនេះ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត។

សម្រាប់កម្ពុជា បើទោះជាអត្រានៃការស្លាប់ដោយសាររបេងបានធ្លាក់ចុះក៏ដោយ ក៏មានករណី​មួយភាគ​បីមិន​ត្រូវ​បាន​គេដឹង ហើយប្រទេសនេះត្រូវការការខិតខំ ការប្តេជ្ញាចិត្ត ការវិនិយោគ និងធនធាន នៅក្នុងការស្រាវជ្រាវ ព្យា​បាល និងការការបង្ការកាន់តែសកម្មឡើង ដូចនេះខ្លួនអាចចូលរួមជាមួយអង្គការសហប្រជាជាតិ​ដើម្បីពិភព​លោក​​គ្មានជំងឺរបេងនៅឆ្នាំ២០៣០។
សូមបញ្ជាក់​ថា ជំងឺដែលសម្លាប់មនុស្សទាំង៩ទៀតរួមមាន ជំងឺខ្សោយបេះដូង ជំងឺដាច់សរសៃឈាម​ខួរ​ក្បាល ជំងឺរលាកទងដង្ហើម ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺមហារីកសួត ជំងឺទឹកនោមផ្អែម ជំងឺវង្វេងស្មារតី​និង​ដាច់​ប្រព័ន្ធ​ខួរក្បាល ជំងឺរាគរួសខ្វះជាតិទឹក និងជំងឺក្រិនថ្លើម នេះបើ​តាមរបាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក៕

Related Articles

Back to top button
Close
Close