សេចក្តី​សុខ​របស់​បង​ប្អូន​ជន​រួមជា​តិ​គឺ​ជា​សុខ​ទុក្ខ​ផ្ទា​ល់​​សម្តេច​​តេជោ

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (១៨ កញ្ញា ២០១៨) ៖ ​​តាមរយៈទំព័រហ្វេសបុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន ​នាព្រឹកថ្ងៃអង្គារ៍នេះ បានបង្ហោះសារថ្លែងអរគុណដល់ប្រជាពលរដ្ឋកម្ពុជាដែលផ្ញើសារសួរសុខទុក្ខសម្តេច តាមបណ្តាញសង្គមហ្វេបុក ដោយសម្តេចតេជោ បានបញ្ជាក់ថា សេចក្តីសុខរបស់បងប្អូនជនរួមជាតិគឺជាសុខទុក្ខផ្ទាល់របស់សម្តេច។

សម្តេចតេជោបានសរសេររៀបរាប់​ថា « បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងក្នុង និងក្រៅប្រទេសដែល បានផ្ញើសារមកកាន់ខ្ញុំក្នុងហ្វេសប៊ុគ ដែលមានសារខ្លះជាសារជូនពរ និងសារខ្លះអំពីសុខទុក្ខផ្ទាល់របស់បងប្អូនកូនក្មួយ។

ទំនាក់ទំនងជាប្រចាំរបស់របងប្អូន និងកូនក្មួយគឺបានបង្ហាច្បាស់ពីមនោសញ្ចេតនា និងការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ បំផុតដែលបានលើកទឹកចិត្តដល់ខ្ញុំ។ ពិតណាស់ សេចក្តីសុខរបស់បងប្អូនគឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ។ »

ជាមួយគ្នានេះ នឹងចាត់ទុកសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជាគឺជាសុខទុក្ខផ្ទាល់របស់សម្តេចនោះ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់សារជាថ្មីថា នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី (២០១៨-២០២៣) គឺយើងនឹងខិតខំប្រឹងប្រែងទ្វេដង ក្នុងការផ្តល់ជូននូវ សេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ អោយបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ឋិភាពខ្លាំងជាងមុន។ ដោយសម្តេចបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តចូលរួមថែរក្សាសន្តិភាពសម្រាប់ប្រទេសជាតិយើង៕

Related Articles

Back to top button
Close
Close