មន្ត្រី​ក្រសួង​អប់រំចាប់ផ្ដើមពិនិត្យផ្ទៀងផ្ទាត់ ចុះ​អក្សរ​សម្ងាត់លើកិច្ច​ការ​​បេក្ខ​ជន​​ប្រឡង​​បាក់​​ឌុប​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៧ សីហា ២០១៨) ៖ តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ក្រសួង​អប់រំ យុវជន និង កីឡា បាន​សរសេរថា មន្ត្រី​ក្រសួង​អប់រំ ចាប់ផ្ដើម​សកម្មភាព​ពិនិត្យ ផ្ទៀងផ្ទាត់ ចុះ​អក្សរ​សម្ងាត់ និង កាត់​ក្បាល​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅតាម​មណ្ឌល​កំណែ​ទាំង​១០​។

​ប្រធាន អនុប្រធាន​មណ្ឌល​កំណែ និង សមាជិក​គណៈកម្មការ​ក្រុម​មុខវិជ្ជា នៅតាម​មណ្ឌល​កំណែ​ទាំង​១០ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែសីហា នេះ កំពុងមាន​ភាព​មមាញឹក​ក្នុង​ការរាប់ ពិនិត្យ ផ្ទៀងផ្ទាត់ ចុះ​អក្សរ​សម្ងាត់ និង កាត់​ក្បាល​សន្លឹក​កិច្ចការ​បេក្ខជន ដើម្បី​ត្រៀម​រៀបចំ​ដំណើរការ​កំណែ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​។

​សូមបញ្ជាក់ថា ក្រសួង​អប់រំ យុវជន និង កីឡា នឹង​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌុប នៅតាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្ដាល នា​រសៀល​ថ្ងៃទី​១១ ខែកញ្ញា និង​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​ថ្ងៃទី​១២ ខែកញ្ញា​៕

​​

Related Articles

Back to top button
Close
Close