ពលរដ្ឋ​ធ្វើដំណើរ​តាម​រថយន្តក្រុង​និង​រថភ្លើង​ដោយ​ឥតគិតថ្លៃ​​នៅ​រដូវ​បុណ្យ​ភ្ជុំនិងចូលឆ្នាំ

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានប្រកាស​ផ្តល់​ការធ្វើដំណើរ​តាម​រថភ្លើង និង រថយន្តក្រុង​របស់រ​ដ្ឋ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅក្នុងពេល​បុណ្យ​ភ្ជំបិណ្ឌ និង បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ជា​រៀងរាល់ឆ្នាំ ។ ការប្រកាស​របស់​ប្រមុខ​រាជ​រដ្ឋា ភិ​បាល​បែបនេះ​គឺ​ក្នុង​គោលបំណង​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទៅកាន់​ស្រុកកំណើត និង ពី​ស្រុកកំណើត​មកកាន់​រាជធានី ភ្នំពេញ​ក្នុង​គោលបំណង​កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ ។​

នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនីនិងនិយោជិតប្រមាណ​ជាង ១,៥ ម៉ឺន​នាក់​នៅ​ភូមិ​អន្លង់​ក្រ​ង៉ាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខនា​ព្រឹក​ថ្ងៃទី១៥ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន ទាក់ទង​ជាមួយ​លោកឧកញ៉ា គិត ម៉េង ដើម្បី​ធ្វើការ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ជិះ​រថភ្លើង​ដោយ​មិន​គិត​ថ្លែ​ពី​ភ្នំពេញ​ទៅ ស្រុកកំណើត និង ពី​ស្រុកកំណើត មក​ភ្នំពេញ​វិញ នៅក្នុងពេល​ម​បុណ្យ​ភ្ជំបិណ្ឌ និង ពេល​ចូលឆ្នាំ​ជា​រៀងរាល់ឆ្នាំ ។​

សម្តេច​បន្តថា ​ព្រោះតែ​នៅ​រដូវ​បុណ្យ​ភ្ជុំនិងចូលឆ្នាំ ឡាន​ឡើងថ្លៃ​រហូត​អញ្ចឹង​យើង​ត្រូវ​ពង្រាយ​ឡានក្រុង​ផង​និង រថភ្លើង​ផង ព្រោះ​និយាយ​គ្នា​ស្តាប់​អត់​បាន​សុំ​ថា​កុំ​ឲ្យ​ឡើង​​ថ្លែ​តែ​នៅតែ​ឡើង។ ដូចនេះ​ដើម្បី​សម្រួល​ឲ្យ​កម្មករនិង ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើតយើង​ចាំ បាច់​ត្រូវ​ពង្រាយ​ទាំង​ឡានក្រុងនិងរថភ្លើង » ៕

Related Articles

Back to top button
Close
Close