ព្រោះតែកំហឹង ប្រពន្ធចាក់សម្លាប់ប្តីខ្លួនឯង ជាង១០កាំបិត
សារព័ត៌មាន Cambodia News/
សៀមរាប (១៦ សីហា ២០១៨) ៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានស្រាវជ្រាវ និងចាប់ខ្លួនឃាតករ ដែលសម្លាប់មន្ត្រីប៉ូលិសកាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវគ្រួសក្រហមី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប នោះបានហើយ ខណៈដែលជនសង្ស័យគឺជាប្រពន្ធជនរងគ្រោះតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីដែលបណ្តាលឲ្យមានឃាតកម្មនេះឡើង គឺបណ្តាលមកពីទំនាស់នៅក្នុងគ្រួសារ ។
សូមរំលឹកឲ្យបានដឹងថា នគរបាលប៉ុស្ដិ៍គោកចកម្នាក់ត្រូវបានជនដៃដល់ធ្វើសកម្មភាពចាក់សម្លាប់ដោយប្រើប្រាស់កូនកាំបិតចុងស្រួច។ ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង០៥នាទីទាបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវគ្រួសក្រហម ក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ហ៊ឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ នគរបាលប៉ុស្ដិ៍គោកចក រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕