សម្តេចតេជោ៖ ប្រើពេលតែ៨នាទី រកមុខឃើញហើយអ្នក Comment ជេរតាមហ្វេសប៊ុក
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (៨ សីហា ២០១៨) ៖ ក្នុងពិធីសំណេះសំណាល ជាមួយកម្មករ-កម្មការិនីសរុប ១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ខែសីហានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា អ្នកដែល Comment ជេរមកខាងរាជរដ្ឋាភិបាល និងក្រុមខាងរាជរដ្ឋាភិបាល គឺងាយស្រួលណាស់ រកឃើញតែរយៈពេល៨នាទីទេ រកឃើញហើយ ព្រោះជាសម័យបច្ចេកទេស វិទ្យាយ៉ាងទំនើប។
សម្តេចបានថ្លែងបន្តថា អ្នកដែលខមិនជេរគេ គឺគេប្រើពេលតែ៨នាទីទេ រកឃើញហើយ។ ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ គេច្រៀងរាំលេងសប្បាយ ស្រាប់តែមានជនអគតិមួយចំនួន មកខមិនថា ជាយួន ។ ដែលអ្នកខមិនបែបនេះ ងាយស្រួលរកណាស់ ហើយក៏កំណត់ អត្តសញ្ញាណផងដែរ ព្រោះសម័យនេះ ជាសម័យបច្ចេកវិទ្យា គឺប្រើតែរយៈពេល ៨នាទីទេ គឺរកឃើញហើយ ៕