បើក​យន្ត​បុករ​នាំង​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​៥​ផ្ទាំង​

ភ្នំពេញ ៖ កាលពីវេលា ម៉ោង១និង ៣៥នាទីយប់រំលង អាធ្រាត្រឈាន ចូលថ្ងៃទី៦ ធ្នូ បុរសជនជាតិ ឥណ្ឌាម្នាក់មិន ស្គាល់អត្ដសញ្ញាណ បានបើករថយន្ដកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2B-2946 ក្នុងទិសដៅពីកើតទៅលិច លុះដល់ ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុករនាំងចែកផ្លូវ បណ្ដាលឱ្យបាក់អស់៥ផ្ទាំង ស្ថិតនៅលើកំណាត់ ផ្លូវសហព័ន្ធរុស្សី ក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់ចរាចរនេះទេ ក្រោយកើតហេតុ រថយន្ដត្រូវបាន សមត្ថកិច្ចស្ទូចយកទៅសាលារាជធានីភ្នំពេញ ដើម្បីឱ្យម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់៕

ដោយ៖  ហេង នាង

បុរសជនជាតិ ឥណ្ឌា និងរថយន្តបង្កហាតុ (រូប dap) ៕

Related Articles

Back to top button
Close
Close