រលកកំដៅនៅជប៉ុន ស្លាប់៥នាក់ និង២ពាន់នាក់បញ្ជូនទៅមន្ទីរពេទ្យ
សារព័ត៌មាន Cambodia News/
ជប៉ុន (១៨ កក្កដា ២០១៨) ៖ រលកកំដៅបានបន្តកើនឡើងជាលំដាប់នៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃចន្ទដោយតំបន់ខ្លះមានសីតុណ្ហភាពឡើងដល់កម្រិតខ្ពស់បំផុតសម្រាប់ឆ្នាំនេះ។ នេះយោងតាមទីភ្នាក់ងារ Japantimes ចេញផ្សាយនៅព្រឹកនេះ។
យោងតាមភ្នាក់ងារឧតុនិយមបានឱ្យដឹងថារលកកម្ដៅបានកើនឡើងខ្ពស់ជាង ៣៨ អង្សារនៅក្នុងទីក្រុងមួយចំនួនដូចជា Ibi gawa និង Tajimi ជាដើមនៅភាគខាងលិចប្រទេសជប៉ុន។
តាមប្រភពព័ត៌មានក្យូដូបានឱ្យដឹងថាមនុស្ស៥នាក់បានស្លាប់ និងមនុស្សជាង ២០០០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសាររលកកម្ដៅ កាលពីថ្ងៃទី១៦ ខែកក្ដដា ដោយសាររលកកម្ដៅក្នុងរយៈពេល៣ថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ប្រទេសជប៉ុនក៏មានមនុស្ស ៤៨ នាក់បានស្លាប់ ចន្លោះខែឧសភានិងកញ្ញា ដោយសាររលកកម្ដៅនេះផងដែរ៕