មនុស្សស្លាប់​កើន​​ដល់​​១៧៩នាក់ហើយ ក្នុងគ្រោះទឹកជំនន់នៅជប៉ុន

សារព័ត៌មាន​​ Cambodia News/

តូក្យូ (១១ កក្កដា ២០១៨) ៖ ចំនួនមនុស្ស​​ស្លាប់ដោយសារ​បំណាក់ដី និងគ្រោះ​ទឹកជំនន់ ដែលបង្កឡើង​ដោយភ្លៀងធ្លាក់​​យ៉ាងគំហុក នៅតាមតំបន់​ភាគខាងលិច​ប្រទេសជប៉ុន​បានកើនដល់១៧៩នាក់ហើយ ខណៈមនុស្ស​បាត់​ខ្លួន៥៦​នាក់ ទៀតត្រូវបាន​គេជឿជាក់​ថា ជាប់ក្រោម​ល្បាប់ភក់ និងគំនរអគារ-លំនៅឋាន ដែលបាក់បែក។ នេះបើតាម​​ការចេញផ្សាយ​ដោយ​ទូរទស្សន៍ជប៉ុន NHK​ នៅព្រឹក​ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

ខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេដោយ​មានមនុស្ស៦០នាក់បានស្លាប់។ ទន្ទឹមនោះ​ថវិកាជំនួយបន្ទាន់ ១៨លានដុល្លារអាមេរិក ក៏ត្រូវបានរៀបចំរួចរាល់ផងដែរ​ដើម្បី​សង្គ្រោះស្ថានការណ៍ក្រោយទឹកជំនន់ ខណៈការខូចខាតគ្រាន់តែ​ទៅលើ​ប្រព័ន្ធផ្គត់ផ្គង់វិស័យកសិកម្មនោះ គឺស្ថិតនៅក្នុងទំហំ​ទឹកប្រាក់៦៣លានដុល្លារអាមេរិកទៅហើយ។

រដ្ឋាភិបាល​ជប៉ុន​បានបញ្ជូនប៉ូលិស​ ក្រុមអ្នកពន្លត់អគ្គិភ័យ និងកងទ័ពរាប់ម៉ឺននាក់ រួមទាំងឧទ្ធម្ភាគចក្រជិតមួយពាន់គ្រឿងគ្រឿង ឱ្យទៅចូលរួមក្នុងប្រតិបត្តិការរុករក និងជួយសង្រ្គោះ​នៅតាម​តំបន់រងគ្រោះធ្ងន់ខ្លាំង ដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា,ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ,កូជី, និងសាហ្គា៕

 

Related Articles

Back to top button
Close
Close