រដ្ឋមន្ត្រីក្រសួងព័ត៌មានជាអ្នកដឹកនាំមួយរូបមកអង្គុយចាំតារាៗមុនម៉ោងកម្មវិធី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ កក្កដា ២០១៨) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសភាពឯកឧត្តម មកដល់កម្មវិធីមួយកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ដោយឯកឧត្តមមកអង្គុយចាំមុនគេ ពោលមកដល់តុមានតែម្នាក់ឯង ខណៈអ្នកសិល្បៈរាប់រយនាក់ផ្សេងមិនឃើញដល់តាមម៉ោងកំណត់ឡើយ។
ក្នុងកម្មវិធីគំរប់ខួបពីរឆ្នាំ “គ្រួសារតារាកម្ពុជា” ដែលមានវត្តមានឯកឧត្តម ខៀវ កាញារីទ្ធ ដែលជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងមូលមកឃើញអង្គុយចាំមុនគេ ខណៈតារា អ្នកសិល្បៈផ្សេង មិនបានដល់តាមម៉ោងកំណត់ឡើយ។
ពិតជាមើលទៅប្លែកមែន ដែលថ្នាក់ដឹកនាំខ្ពង់ខ្ពស់មួយរូបនិងភ្ញៀវកត្តិយស ឬ ជាគណៈភិបតី បែរជាមកអង្គុយចាំមុនគេដើម្បីឡើងបំពាក់មេដាយដល់ តួ អ្នកសិល្បៈ និង តារាៗទៅវិញ។
លើហ្វេសប៊ុករបស់ឯកឧត្តមបានសម្តែងការហួចចិត្តដោយសរសេរថា “ក្នុងកម្មវិធីគែដាក់ថាម៉ោង៤ ដល់៤កន្លះ គណអធិបតីអញ្ជើញដល់ក៏សម្រេចថាទៅដល់៤កន្លះ ជាលទ្ធផលគេឲ្យមួយតុម្នាក់ឯង”។
អ្នកលេងហ្វេសប៊ុកជាច្រើននាំគ្នាសរសើរដល់ឯកឧត្តម ខៀវ កាញារីទ្ធ ដែលជាថ្នាក់ដឹកនាំគំរូមួយរូប បានលះបង់ពេលវេលាមានតម្លៃមកជួយអ្នកសិល្បៈនិងតារាខ្មែរ ហើយគោរពពេលវេលាមកដល់ម៉ោងច្បាស់លាស់អង្គុយចាំមុនគេទៅវិញ ខណៈពេលនោះមកអ្នកសិល្បៈជាច្រើននៃកម្មវិធីនោះមិនទាន់លេចមុខមក៕