គ​.​ជ​.​ប ៖ វិទ្យុ និង​ទូរទស្សន៍​៨​ប្រកាស​ជួល​ម៉ោង​ឲ្យបក្សនយោបាយ

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះ ឆ្នោត ( គ​.​ជ​.​ប ) បាន​ឲ្យ​ដឹងថា រហូតមកដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ មាន​ស្ថានីយ​វិទ្យុ និងទូរទស្សន៍​ចំនួន​៨ បានប្រកាស​ជួល​ម៉ោង​ឲ្យ​គណបក្សនយោបាយ​ក្នុងអំឡុងពេល​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាល​ទី​៦​នេះ។​

​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ទាំងនោះ​រួមមាន ៖ ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍​ហង្ស​មាស , ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​បាយ័ន , ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍ កងយោធពល​ខេមរភូមិន្ទ​ប៉ុស្តិ៍ លេខ​៥ , ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍ រាជធានី​ភ្នំពេញ​ប៉ុស្តិ៍​លេខ​៣ , ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍ អប្សរា , ស្ថានីយទូរទស្សន៍ CTN CNC និង My TV ៕

 

Related Articles

Back to top button
Close
Close