សម្ដេចតេជោ ៖ ដើម្បី​រក្សា​​សន្តិភាព​ ត្រូវ​បោះ​ឆ្នោ​ត​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​​មាន​លេខ​រៀង​ទី​២០​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ ៖ ​តាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១ ខែកក្កដា នេះ បានសរសេរថា នៅសល់២៨ថ្ងៃទៀតប៉ុណ្ណោះ គឺជាថ្ងៃបោះឆ្នោតជាតិនឹងមកដល់ ហើយនៅសល់តែ៦ថ្ងៃទៀត គឺនៅថ្ងៃទី៧ កក្កដា ជាការឃោសនាបោះឆ្នោត។ សម្តេចបានបញ្ជាក់ថា ដើម្បីរក្សាបានសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ ។

សម្ដេចតេជោ ក៏បានថ្លែងអំណរអរគុណ ដល់ប្រជាពលរដ្ឋខ្មែរ តែងតែគាំទ្រ និងបោះឆ្នោតឲ្យគណបក្សប្រជាជនតាំងពីដើមរហូតមក។ សម្ដេចថា ពលរដ្ឋ និងកម្មករ-កម្មការិនី បានឃើញច្បាស់ហើយគឺគណបក្សប្រជាជនកម្ពុជា បានខិតខំកសាងប្រទេសជាតិតាំងពីបាតដៃទទេរ រហូតកម្ពុជាមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។ ការបោះឆ្នោតនេះ គឺចង់ឃើញកម្ពុជាឈ្នះ និងកាន់តែរីកចម្រើនរុងរឿង។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ជម្រើសដ៏ល្អបំផុតដើម្បីរក្សាបាននូវសន្តិភាពនិងនិរន្តរភាពនៃការអភិវឌ្ឍ សូមបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាលេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ។ គណបក្សប្រជាជនកម្ពុជាឈ្នះ គឺកម្ពុជាឈ្នះទាំងអស់គ្នា សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខគ្រប់ៗគ្នា៕

 

Related Articles

Back to top button
Close
Close