សម្តេចតេជោឲ្យក្រសួង មន្ទីរ និងស្ថាប័នពាក់ព័ន្ឋពិនិត្យលើការបញ្ចុះតម្លៃប្រេងសាំងនៅតាមស្ថានីយ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​ប្រកាស​ទុក​ជា​មុន​ឲ្យ​ក្រសួង​ពាណិជ្ជ​កម្ម និងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមតាមដាន ទាំងអស់គ្នានៅតាមស្ថានីយប្រេងឥន្ទនៈ ថ្ងៃកំណត់បញ្ចុះតម្លៃប្រេងនាថ្ងៃទី១ កក្កដា ខាងមុខនេះ។

សម្តេចថ្លែងបែបនេះក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាស និង​ផ្លូវ​ក្រោមដី​នៅ​រង្វង់​មូល​ចោមចៅនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ។

សម្តេចបានបញ្ជាក់ថា ក្រសួង មន្ទីរនិងស្ថាប័នពាក់ព័ន្ឋ ព្រម​ទាំង​អាជ្ញាធរ​សូម​ពិនិត្យ​លើកា​រ​បញ្ចុះ​តម្លៃប្រេងសាំងនៅតាមស្ថានីយ៍ប្រេងនៅទូទាំងប្រទេស ដើម្បី​ធានា​បាន​នូវ​ផល​ប្រយោជន៍​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋយើង៕

Related Articles

Back to top button
Close
Close