ក្រសួងមហាផ្ទៃ និងការពារជាតិត្រៀមកម្លាំងសម្រាប់ទប់ស្កាត់បុគ្គលណាដែលរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ក្នុងការដឹកនាំការអនុវត្តការងារនគរបាល និងសហគមន៍ ដំណាក់កាលដំបូង ត្រីមាសទី២ ឆ្នាំ២០១៨នៅព្រឹកថ្ងៃទី៧ ខែមិថុនា នៅក្រសួងមហាផ្ទៃ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិបានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសហការគ្នាជាមួយ កម្លាំងក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិរួចជាស្រេចហើយសម្រាប់ធ្វើការទប់ស្កាត់រាល់បុគ្គលណាដែលមានចេតនារារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតជាតិនាពេលខាងមុខនេះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិបានលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធទៅនឹង ដំណើរការបោះឆ្នោត បានត្រៀមលក្ខណៈគ្រប់បែបយ៉ាងក្នុងការទប់ស្កាត់ នូវរាល់ឧបាយកល របស់ជនអគតិមួយចំនួន ដែលរារាំង និងមិនឲ្យពលរដ្ឋ ទៅចូលរួមបោះឆ្នោតនាពេលខាងមុខ៕