អាស៊ានចង់ផ្ដល់ជំនួយដល់ជនភៀសសឹករ៉ូហ៊ីងយ៉ានៅភូមា
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន និយាយថា សមាគមននេះកំពុងតែពិចារណាផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនជន ជាតិភាគតិច រ៉ូហ៊ីងយ៉ា (Rohingya) ដែលប្រឈមមុខនឹងការកាត់ទោសនៅក្នុងប្រទេសភូមា។
មានមនុស្សយ៉ាងតិច៨០នាក់ ទាំងពុទ្ធសាសនិកនិងជនជាតិ រ៉ូហ៊ីងយ៉ា ដែលកាន់សាសនាឥស្លាមបានស្លាប់នៅក្នុងជម្លោះ ហិង្សាក្នុងរដ្ឋរ៉ាក់ខាញកាលពី ខែមិថុនាកន្លងទៅនេះ។
ចាប់តាំងតែពីពេលនោះ មកមានមនុស្សប្រមាណ៦ម៉ឺននាក់ភាគច្រើនជាសាសនិកឥស្លាម រ៉ូហ៊ីងយ៉ា បានបោះបង់លំនៅដ្ឋាន។
អគ្គលេខាធិការរបស់អាស៊ាន លោក Surin Pitsuwan និយាយថា សមាគមអាស៊ានចង់ជួយរកដំណោះស្រាយលើបញ្ហានេះ។
លោកមិនបានបរិយាយទេ ថាតើជំនួយនឹងត្រូវផ្ដល់ឲ្យតាមវិធីណាឡើយ ប៉ុន្តែលោកថាសមាជិកអាស៊ានមួយចំនួន ជាពិសេសប្រទេសដែលមានពលរដ្ឋឥស្លាមភាគច្រើនដូចជាឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី មានបំណងចង់ផ្ដល់ជំនួយ៕ (Radio Australia)