សម្តេច​តេ​ជោ​ ហ៊ុន សែន ៖ សន្តិភាព ​បាន​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

សារព័ត៌មាន​ Cambodia News/

កណ្ដាល ​៖​ ​​ក្នុង​ពិធី​សំណេះសំណាល ​ជាមួយ​ជាមួយ កម្មករ ​និយោជិត ​នៃ​រោងចក្រ សហគ្រាស​ចំនួន​១០ ​មកពី​ស្រុក​ចំនួន​២ ​គឺ​ស្រុក​ស្អាង និង​ស្រុក​កោះធំ ​ខេត្តកណ្ដាល ​នៅ​ថ្ងៃទី​៣០​ឧសភា នេះ ​ សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​បាន​មានប្រសាសន៍ថា ​សន្តិភាព បាន​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​សន្តិភាព ​បាន​ផ្សារភ្ជាប់​ជាមួយ​សម្ដេច​ផ្ទាល់ ។

សម្តេច​ បញ្ជាក់ថា អ្វីៗ​ដែល​មាន​មកដល់​សព្វ​ថ្ងៃនេះ ​គឺ​បាន​មកពី​ការធ្វើ​ពលិកម្ម គ្រប់បែបយ៉ាង ​ជាពិសេស តាមរយៈ​នយោបាយ​បង្រួបបង្រួម​ជាតិ​របស់​សម្តេច​ដែល​បាន​នាំមក​នូវ​សុខ​សន្តិភាព ​យ៉ាង​ពេញលេញ ​និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​សម្តេច​ថា សន្តិភាព​នេះ​ គឺ​បាន​ផ្សារភ្ជាប់​ជាមួយ​ នឹង​គណបក្ស​ប្រជាជន​ និង​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​សម្តេច​។

ការណ៍​ដែល​សម្តេច​បានលើកឡើង​នូវ​បញ្ហានយោបាយ​ ទាក់ទិន នឹង​ការឃោសនា បែបនេះ​ បែប​នោះ ដោយសារតែ​ពេលនេះ ​ជា​រដូវ​ឃោសនា​ ស្វែងរក​សម្លេង​ឆ្នោត​ពី​ប្រជាពលរដ្ឋ ​ដែល​រាល់​ការ​ឃោសនា នានា របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​ តែងតែ​ធ្វើឡើង​តាម បែប​ភូត​កុហក​ ខុសពី​ការពិត ដែល​សម្តេច​សុំឱ្យ​រាល់​ការឃោសនា នានា ​ធ្វើឱ្យបាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​៕

Related Articles

Back to top button
Close
Close