សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីមូលហេតុបន្តកាន់តំណែង២អាណត្តិទៀត
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ តាមរយៈ Facebook ផ្ទាល់ខ្លួននៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានបញ្ជាក់អំពី មូលហេតុដែលសម្តេចត្រូវបន្តដឹកនាំប្រទេសកម្ពុជា យ៉ាងហោចណាស់២អាណត្តិ (១០ឆ្នាំ) ទៅមុខទៀតនោះគឺ ដើម្បីធានាឲ្យបានសន្តិភាព និងការអភិវឌ្ឍន៍យូរអង្វែងជូនប្រទេសកម្ពុជា។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា «ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍ យូរអង្វែង ខ្ញុំនឹងបន្តដឹកនាំប្រទេសជាតិ យ៉ាងហោចណាស់២អាណត្តិទៅមុខទៀត។
អរគុណ បងប្អូនជនរួមជាតិ ដែលបានផ្តល់នូវជំនឿទុកចិត្ត គាំទ្រឥតងាករេ និងបោះឆ្នោតជូនតែគណបក្ស ប្រជាជនតាំងពីដើមរហូតមក» ។ សម្តេចបន្តថា កម្ពុជាសន្តិភាព គឺកំពុងផ្តល់ឱកាសដល់ វិនិយោគគិនជាតិ និងអន្តរជាតិចូលរួមកសាងប្រទេសដោយគ្មានការភ័យខ្លាច ហើយពលរដ្ឋ កម្ពុជាក៏អាចធ្វើដំណើរ ទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានទាំងនោះ កាន់តែងាយស្រួល ទៀតផង ។
សម្តេចបន្ថែមថា ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ខ្ញុំនឹងបន្តដឹកនាំប្រទេសជាតិ យ៉ាងហោចណាស់២អាណត្តិទៅមុខទៀត ។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ចម្រុងចម្រើនក្នុងគ្រួសារ និងមានសំណាងល្អគ្រប់ៗ គ្នា៕