សម្តេចតេជោ ហ៊ុន សែន ៖ «វ៉ាក់សាំងកូវីដ១៩ គឺជាផ្នែកដ៏សំខាន់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

សារព័ត៌មាន Cambodia News/ភ្នំពេញ (១២ ឧសភា ២០២១) ៖ សម្តេចតេជោ ហ៊ុន សែន ៖ «វ៉ាក់សាំងកូវីដ១៩ គឺជាផ្នែកដ៏សំខាន់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់ប្រជាពលរដ្ឋពីការវាយប្រហារដោយជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

សូមបញ្ជាក់ថា កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១លាន៧សែនដូស វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីប្រទេសចិន ២លានដូស និងវ៉ាក់សាំងកូវីសែល ដែលទទួលអាជ្ញាបណ្ណផលិតដោយ អាស្ត្រាហ្សេនេកា( AstraZeneca ) ៣២៤ ០០០ដូស ជាជំនួយរបស់ខូវ៉ាក់ (Covax) តាមរយៈអង្គការសុខភាពពិភពលោក(WHO)។

កម្ពុជា នឹងស្វះស្វែងរកវ៉ាក់សាំង កូវីដ-១៩ជាបន្តបន្ទាប់ទៀត ក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លងរាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស»៕ ប្រភពពី ៖ AKP

Related Articles

Back to top button
Close
Close