អតីត​​អភិបាល​​ខេត្តតា​កែវ​​លោក ​ឡាយ ​វណ្ណៈ ​ប្រឈម​​ជាប់​ពន្ធនាគារ​​ពី​​១០​ ​ទៅ​១៥​ឆ្នាំ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ កាលពី​ព្រលប់​ម្សិលមិញ​មនុស្ស​៤​នាក់​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ សម្រេច​ចោទប្រកាន់ និង​បង្គាប់​ឲ្យ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ក្នុងនោះ​មាន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​និង​បងប្រុស​របស់លោក​ឈ្មោះ ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​ខេត្តតាកែវ ពីបទ​ឃាតកម្ម​។ ​ចំណែក​មនុស្ស​២​នាក់​ទៀត ត្រូវបាន​ចោទប្រកាន់​ពីបទ​លាក់បាំង​តម្រុយ​ក្នុង​អង្គហេតុ​តែមួយ​។​

​សូមជម្រាបថា បន្ទាប់ពី​សួរចម្លើយ​លើក​ទី​ពីរ​អស់​ពេល​ជាច្រើន​ម៉ោង ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេច​ចោទប្រកាន់​មនុស្ស​៤​នាក់ ក្នុងចំណោម​៦​នាក់ ពាក់ព័ន្ធ​នឹង​មរណភាព​របស់​ស្ត្រី​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ដែលជា​ស្រី​កំណាន់​របស់លោក ឡាយ វណ្ណៈ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ កន្លងមកនេះ​។​

លោក លី សុ​ផា​ណា អ្នកនាំពាក្យ អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ថ្លែងថា អយ្យការ​បានសម្រេច បើក​ការ​ស៊ើបសួរ ដោយ​ចោទប្រកាន់​លើ​ឈ្មោះ ឡាយ វណ្ណៈ និង​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ពីបទ​ឃាតកម្ម តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ចោទប្រកាន់​លើ​ឈ្មោះ ម៉េ​ន សា​ម៉ៃ និង​ឈ្មោះ ជឹម វុ​ធ ពីបទ លាក់បាំង​តម្រុយ តាម​មាត្រា ៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។​

លោក​បន្តថា ជន​ត្រូវ​ចោទ​ទាំង​៤​នាក់​ដែល​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​រួមមាន​ទី​១ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​, ទី​២ លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ទី​៣ ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ទី​៤ ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​។

​លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ និង​លោក ឡាយ ណា​រិ​ទ្ធ ឡាយ អាយុ​៤៦​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ ឃាតកម្ម ប្រព្រឹត្ត​នៅផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​ ​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១០​ឆ្នាំ ទៅ​១៥​ឆ្នាំ​។ ចំណែកឈ្មោះ ជឹម វុ​ធ ពីបទ លាក់បាំង​តម្រុយ តាម​មាត្រា ៥៣២ នៃ​ក្រមព្រហ្មទណ្ឌត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​៦​លាន​រៀល​៕

​​

Related Articles

Back to top button
Close
Close