សម្តេចតេជោ ប្រាប់ឲ្យមន្ត្រីត្រៀមទប់ទល់ហានិភ័យសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មេសា ២០១៨) ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់ក្រុមមន្ត្រី ត្រៀមខ្លួនទប់ទល់ ដើម្បីបញ្ចៀសខ្លួនពីសង្គ្រាមពាណិជ្ជកម្ម នាពេលបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
សម្តេចបានថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដា គណនេយ្យនៅសាលសន្និសីទកោះពេជ្រ នាព្រឹកថ្ងៃទី៣ មេសា នេះថា នយោបាយគាំពារនិយម និងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងប្រទេសចិន ក៏បានបង្កការ ព្រួយបារម្ភផងដែរ ដែលទាមទារឲ្យមានការតាមដានយកចិត្តទុកដាក់។សម្តេច បន្តសង្កត់ធ្ងន់ថា ពិភពលោកនាពេលបច្ចុប្បន្ន កំពុងបង្ហាញពីការបាត់សណ្តាប់ធ្នាប់។
សម្តេចតេជោ ក៏បានស្នើឲ្យក្រុមមន្ត្រី តាមដានយកចិត្តទុកដាក់ចំពោះបញ្ហារបស់ពិភពលោក ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កម្ពុជាផងដែរ៕