សម្តេចតេជោ ហ៊ុន សែន ព្រមានដកមេប៉ូលិស និងមេគុគព្រៃសរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ មិនា ២០១៨) ៖ ថ្លែងដោយសមឡេងខ្លាំងៗ នៅថ្ងៃទី២៧ ខែមិនានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដក លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមេគុគព្រៃសរ ដែលបណ្តោយឲ្យទណ្ឌិតម្នាក់ ឈ្មោះ មៀច សុវណ្ណារ៉ា ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃសរប្រើទូរស័ព្ទម៉ាសេរីដូចប្រជាពលរដ្ឋ ធម្មតា។
សម្តេចបានថ្លែងបញ្ជាក់ថា មានមេប៉ូលិសខ្លះបានដឹងថា មៀច សុវណ្ណារ៉ា កំពុងប្រើ ទូរស័ព្ទដៃក្នុងគុគ ហើយប្រើប្រាស់តាមអំពើចិត្ត! ចុះហេតុអីក៏មិនដកចេញ ហើយឲ្យវាប្រើប្រាស់ រហូតដូច្នេះ ។ សម្តេចក៏បញ្ជាឲ្យឆែកទូរស័ព្ទទណ្ឌិត មៀច សុវណ្ណារ៉ា ដើម្បីបានដឹងថា តើ មៀច សុណ្ណារ៉ា ទូរស័ព្ទទាក់ទងជាមួយអ្នកណាខ្លះ ហើយត្រូវសរុបរាយការណ៍មកសម្តេចជាបន្ទាន់ ដើម្បីរាយការណ៍ជូនទៅថ្នាក់ដឹកនាំ ។
សម្តេចបញ្ជាឲ្យដកទូរស័ព្ទទណ្ឌិត មៀច សុវណ្ណារ៉ា ជាបន្ទាន់ ហើយបើមិនដកទេ… សម្តេចនឹងដកមេប៉ូលីសមេគុគចោលភ្លាម! ព្រោះច្បាប់មិនឲ្យទណ្ឌិតប្រើទូរស័ព្ទទេ ៕