រដ្ឋាភិបាលម៉ាឡេស៊ីបង្កើតច្បាប់ដាក់គុក១០ឆ្នាំចំពោះអ្នកផ្សាយព័ត៌មានក្លែងក្លាយ
សារព័ត៌មាន Cambodia News/
ម៉ាឡេស៊ី (២៦ មិនា ២០១៨) ៖ រដ្ឋាភិបាល ម៉ាឡេស៊ី កាលពី ថ្ងៃ ចន្ទ ទី ២៦ មីនា បានស្នើ ច្បាប់ ថ្មី ដើម្បី ដាក់ នៅក្រៅ ច្បាប់ ចំពោះ ព័ត៌មាន ក្លែងក្លាយ (fake news) ជាមួយ នឹង ទោស ជាប់គុក ដល់ ទៅ ១០ ឆ្នាំ ចំពោះ អ្នករំលោភ ដែល នេះ ជា ចំណាត់ការ មួយ ដែល ត្រូវ អ្នក រិះគន់ ចាត់ទុកជា ការព្យាយាម បង្ក្រាប លើ ក្រុម អ្នកប្រឆាំង នៅមុន ការបោះឆ្នោត សកល ។
នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក ណា ជីប រ៉ា ហ្សា ក់ ត្រូវបាន ញាំញី ដោយ រឿងអាស្រូវ ពុករលួយ រាប់ពាន់ លាន ដុល្លារ ក្នុង មូលនិធិ រដ្ឋ មួយ និង ពួក សកម្មជន សិទ្ធិមនុស្ស ភ័យខ្លាច ថា ច្បាប់ ថ្មី នេះ អាច ត្រូវគេ ប្រើ សំរាប់ ដាក់ទោស លើ អ្នករាយការណ៍ ព័ត៌មាន និង ការបញ្ចេញមតិ រសើបៗ អំពី ការប្រព្រឹត្តិ មិន ត្រឹមត្រូវ របស់ រដ្ឋាភិបាល ។
ច្បាប់ ប្រឆាំង ព័ត៌មាន ក្លែងក្លាយ ដែល ត្រូវសុំ ការអនុម័ត ពីស ភា សុំអោយ ដាក់ទោស ព្រហ្មទណ្ឌ ដល់ ជន ទាំងឡាយណា ដែល បង្កើត ផ្តល់ ចែកចាយ ឬ បោះពុម្ពផ្សាយ ព័ត៌មាន ក្លែងក្លាយ ជាមួយនឹង ទោស ជាប់គុក ១០ ឆ្នាំ ពិន័យ ប្រាក់ ៥០០.០០០ រីង ហ្គី ត (១២៨.០០០ ដុល្លារ ) ឬ ទាំងពីរ ៕
