ចិន ​រក​ឃើញ​បំណែក​មួយ​ចំនួន​ សង្ស័យ​ថា​ ជា​បំណែក​យន្ត​ហោះ​ម៉ា​ឡេ​ស៊ី​

សារព័ត៌មាន​​ Cambodia News/

ចិន(១៣ មិនា ២០១៤)៖ ប្រទេស​ចិន បង្ហាញ​រូបភាព​មួយចំនួន ដែល​ត្រូវបាន​ផ្កាយរណប​ចាប់បាន ដោយ​សង្ស័យ​ថា​ជា​បំណែក​យន្តហោះ​ម៉ាឡេស៊ី ដែល​បាន​បាត់​កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​។​

111-2014-03-13រូបភាព​ចំនួន​បី ដែល​អាច​ជា​បំណែក​យន្តហោះ​អណ្តែត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​របស់​រដ្ឋាភិបាល​ចិន​។​រូបភាព​ទាំងនោះ ត្រូវ​បាន​ថត​ទាំងពី​ថ្ងៃអាទិត្យ មួយ​ថ្ងៃ​បន្ទាប់​ពី​យន្តហោះ បាត់ តែ​ទើបតែ​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​។​

​សារព័ត៌មាន​BBC​ចុះផ្សាយ​ថា បំណែក​ដែល​រកឃើញ​នោះ ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង ភាគ​ខាងកើត​ប្រទេស​ម៉ាឡេស៊ី និង​រហូត​ដល់​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​។​បំណែក​ធំជាងគេ ដែល​ត្រូវបាន​រកឃើញ​នោះ មាន​ទំហំ​ទៅដល់​២៤X២២​ម៉ែត្រ​។​

កន្លងទៅ យន្តហោះ​ជួយ​សង្គ្រោះ​របស់​វៀតណាម បាន​រកឃើញ​បំណែក​មួយចំនួន ដែល​សង្ស័យ​ថា​ជា​កម្ទេច​របស់​យន្តហោះរ​បស់​ម៉ាឡេស៊ី តែ​បន្ទាប់​មក​បញ្ជាក់ថា វា​មិនមែន​ជា​បំណែក​យន្តហោះ​ទេ​៕

Related Articles

Back to top button
Close
Close