បុរស៣នាក់នៅបាត់ដំបង ត្រូវបានប៉ូលិសចាប់ខ្លួន
អ្នកភូមិបីនាក់ត្រូវបាន តុលាការខេត្តបាត់ដំបង បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីតុលាការបានធ្វើការសាកសួរនៅព្រឹកថ្ងៃពុធ ២៩ ធ្នូ ២០១១នេះ។
សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ឌឹម សារឿន មកពីគណបក្សសមរង្ស៊ីបាននិយាយនៅថ្ងៃ ២៩ ធ្នូ ថា អ្នកភូមិទាំងបីនាក់នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទរារាំងកងកម្លាំងមានសមត្ថកិច្ច ដែលចុះទៅចាប់ផ្សឹកព្រះសង្ឃមួយអង្គនៅវត្តបាយដំរាំ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។
អ្នកភូមិទាំងបីនាក់ដែលត្រូវចាប់ខ្លួននោះ ១ឈ្មោះ សង ឃឿត ភេទប្រុស អាយុ៦៥ឆ្នាំ ២ឈ្មោះ សង សែ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និង ៣ឈ្មោះ សួរ រស់ នៅភូមិតាសួង ឃុំបាយដំរាំដូចគ្នា៕