ភ្លៀង​កក់ខែ​នឹងបន្ត​ធ្លាក់​រាយប៉ាយ​ពីថ្ងៃ​ទី២៩ ខែមីនា ដល់​ថ្ងៃ​០១​មេសា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៦ មិនា ២០១៨) ៖ យោងតាម​ការព្យាករណ៍​អាកាសធាតុ ប្រចាំ​សប្តាហ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​បង្ហាញថា ភ្លៀង​កក់ខែ​នឹង​ធ្លាក់​រាយប៉ាយ​ឡើងវិញ​ចាប់ពី​ថ្ងៃទី ២៩ ខែមីនា ដល់​ថ្ងៃទី ០១ ខែមេសា ។ ក្រសួង​ក៏​អំពាវនាវ​សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមានឡើង​នៅពេល​មេឃ​រកកលភ្លៀង​៕

Related Articles

Back to top button
Close
Close