សម្តេច​តេជោ​​ អញ្ជើញ​​បើក​​ការ​​ដ្ឋាន​​ស្តារ​ឡើង​វិញ​​កំណាត់​​ផ្លូវ​​ជាតិ​​លេខ​​៥​​ពី​​បាត់​​ដំបង​​-សិរី​សោ​ភ័ណ​​

សារព័ត៌មាន​ Cambodia News/

បាត់ដំបង (២៦ មិនា ២០១៨) ៖ កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ​ពី​បាត់ដំ​បង​ ទៅ​កាន់​ក្រុង​សិរីសោ​ភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ប្រវែង​ជិត​៨៥​គីឡូម៉ែត្រ ​​ត្រូវ​ធ្វើពិ​ធីបើកកា​រដ្ឋា​នសាង​សង់​ស្តារ​ឡើង​វិញឲ្យ​កាន់​តែ​រឹង​មាំក​ម្រិត ​AC និង​ពង្រីក​ឲ្យ​កាន់​តែ​ធំ​នៅ​ព្រឹក​ថ្ងៃច័ន្ទ ១០កើត​ ខែចេត្រ​ ឆ្នាំ​រកា ​នព្វ​ស័ក ​ព.ស​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី២៦​ ខែ​មីនា​ ឆ្នាំ​២០១៨​នេះ​។

ពិធី​នេះ​​ធ្វើឡើងក្រោម​អធិបតីភាព​សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា និង​ឯកឧត្ត​ម Hidehisa ​HORINOUCHI ​ឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន​ប្រចាំនៅ​កម្ពុជា​ ព្រម​ទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់​ខ្ពស់​នៃរាជរដ្ឋាភិបាល​កម្ពុជា​ ថ្នាក់​ដឹកនាំ​ មន្ត្រី​រាជ​ការ​ ក​ងកម្លាំ​ងប្រដាប់​អាវុ​ធ លោក​គ្រូ ​អ្នកគ្រូ ​សិស្សានុ​សិស្ស ​ព្រមទាំង​ប្រជាពល​រដ្ឋ​ក្នុងខេត្តបាត់​ដំបង​រាប់​ពាន់​នាក់​៕

Related Articles

Back to top button
Close
Close