ឯកឧត្តម​ ខៀវ កាញារីទ្ធ ៖ អ្នកព័ត៌មានត្រូវគិតពីវិជ្ជាជីវៈ មុនផ្សាយពីអ្នកស្រវឹងស្រាដេកក្នុងឡាន ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (២២ មិនា ២០១៨) ៖ ឯកឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន   បានថ្លែងថា អ្នកសារព័ត៌មានមុនចេញផ្សាយអត្ថបទ ពីមនុស្សស្រវឹងស្រា ត្រូវគិត ពិចារណាពីវិជ្ជាជីវៈរបស់ខ្លួនជាមុន ព្រោះការដេកក្នុងរថយន្ត អត់មានអ្វីខុសច្បាប់ តែធ្វើបែបហ្នឹង នឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ការថ្លែងរបស់លោករដ្ឋមន្រ្តីនេះ ក្រោយមានសារព័ត៌មានមួយចំនួន បានចេញផ្សាយអត្ថបទមួយ ទាក់ទងទៅនឹងស្រ្តីវ័យក្មេងម្នាក់ ស្រវឹងស្រា ហើយក៏បានបញ្ឈប់ដំណើរ ដេកក្នុងឡានរបស់ខ្លួន។

ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុ នៅថ្ងៃទី២២ ខែមីនា នេះ​ ឯកឧត្តម​ បានលើកឡើង ​ថា អ្នកដឹងខ្លួនស្រវឹងឈប់ដេកក្នុងឡាន គឺគួរអាណិតនិងសរសើរ ព្រោះយល់ពីកំរិតសមត្ថភាពខ្លួន ។

ឯកឧត្តម​បន្តថា “តែបើយើងនាំគ្នាទៅថតចុះផ្សាយ តើដើម្បីជំរុញឲ្យគាត់បើកបុកគេឯង ដើម្បីខ្លួនឯងមានអត្ថបទផ្សាយ ឬយ៉ាងណា ? បើមិននិយាយដល់វិជ្ជាជីវៈទេ យ៉ាងហោចណាស់ យើងគិតពីកំរិតសីលធម៌ សុជីវធម៌ និង ការអប់រំទៅចុះ” ៕

Related Articles

Back to top button
Close
Close