ឯកឧត្តម ខៀវ កាញារីទ្ធ ស្នើឱ្យសមត្ថកិច្ចឃាត់ខ្លួនមនុស្សមួយក្រុមយកឈ្មោះក្រសួងព័ត៌មានដើរជំរិតទារប្រាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ មិនា ២០១៨) ៖ យោងតាមសំណេរនៅលើ Facebook ផ្ទាល់ខ្លួនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឱ្យសមត្ថកិច្ច ធ្វើការឃាត់ខ្លួនមនុស្សមួយក្រុម ដែលបានយកឈ្មោះក្រសួងរបស់លោក ទៅដើរជំរិតទារប្រាក់ពីសហគ្រាសនានា ។
ឯឧត្តមសរសេរថា ៖ «មនុស្សមួយក្រុមនេះ យកឈ្មោះក្រសួងព័ត៌មានទៅដើរជំរិតលុយតាមសហគ្រាសនានា បើខាងអង្គភាពណាជួបអ្នកណាយកឈ្មោះក្រសួងដើរទារលុយសូមជួយឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចនៅកន្លែងនោះផង»។
យ៉ាងណាក៏ដោយ អត្តសញ្ញាណក្រុមមនុស្សដែលបានយកឈ្មោះក្រសួងព័ត៌មានទៅប្រើ ដើម្បីជំរិតទារប្រាក់តាមសហគ្រាសនោះមិនត្រូវបានលោករដ្ឋមន្ត្រីបង្ហាញនោះទេ ៕