តំណាង​​ក្លឹប​​អ្នក​កាសែត​​កម្ពុជា​ ​២​រូប​​ចូល​រួម​​សន្និសីទ​កាសែត​​ពិភព​លោក​​នៅ​​កូរ៉េ​​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (០៥ មីនា ២០១៨) ៖ ក្លឹប​អ្នកកាសែត​កម្ពុជា ( ក.អ.ក ) ដែលជា​សមាគម​អ្នកសារព័ត៌មាន​ដ៏​សកម្ម​នៅ​កម្ពុជា​បាន​បញ្ជូន​តំណាង​របស់ខ្លួន​២​រូប ដើម្បី​ទៅ​ចូលរួម​ក្នុង​សន្និសីទកាសែត​ពិភពលោក​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ប្រទេស​កូរ៉េ ​ក្រោម​ប្រធានបទ ” តួនាទី​សារព័ត៌មាន ដើម្បី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​សន្តិភាព​ពិភពលោក”។

នៅ​ក្នុង​សន្និសីទកាសែត​ពិភពលោកនេះ​​មាន​ការ​អញ្ជើញ​ចូលរួម​​ពី​អ្នកកាសែត​ប្រមាណ​៧០​នាក់​មកពី​៥០​ប្រទេស​លើ​ពិភពលោក។ តំណាង​ក្លឹប​អ្នកកាសែត​កម្ពុជា​ទាំង​២​រូប​រួមមាន​​ លោក ឆាយ សុផល និង​ លោក លាង ដឺ​លុច ។ ​ការចូលរួម​ក្នុង​សន្និសីទ​កម្រិត​​ពិភពលោក​ខាងលើនេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការអញ្ជើញ​របស់ សមាគម​អ្នកកាសែត​កូរ៉េ តាមរយៈ​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា​៕​​

Related Articles

Back to top button
Close
Close