អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនឹងប្រឈមទោសព្រហ្មទណ្ឌ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ មករា ២០១៨) ៖ យោងតាមសារព័ត៌មានក្នុងស្រុកដែលបានដកស្រង់សំដីលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ជនទាំងឡាយណាដែលធ្វើសកម្មភាពគគ្លើនប្រឆាំងច្បាប់ និងសកម្មភាពមិនអនុវត្តសេចក្តី សម្រេចរបស់តុលាការ នឹងក្លាយជាទណ្ឌិតក្នុងរឿងព្រហ្មទណ្ឌ ។ ការលើកឡើងរបស់លោក គឹម សន្តិភាព គឺនិយាយសំដៅទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួន ដែលបាននិងកំពុងបង្កើតចលនាសង្គ្រោះជាតិ ។
លោក គឹម សន្តិភាព បានថ្លែងថា សកម្មភាពអ្នកដែលបានអនុវត្ត និងកំពុងបន្តអនុវត្ត ក្នុងកាលៈទេសៈដែលបក្សបានរំលាយ ឬក្នុងពេលដែលអ្នកត្រូវបានហាមប្រាមមិនឱ្យធ្វើនយោបាយរួចហើយដោយតុលាការ គឺជាភស្តុតាងដាក់បន្ទុកនៃអំពើលើ្មសរបស់អ្នកក្នុងច្បាប់ព្រហ្មទណ្ឌ ។
ការថ្លែងបែបនេះរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្វើឡើងក្នុងពេលដែលលោក សម រង្ស៊ី រួមទាំងអ្នកគាំទ្រមួយចំនួនដែលមានឈ្មោះក្នុងបញ្ជីហាមមិនឲ្យធ្វើសកម្មភាពនយោបាយរយះ៥ឆ្នាំ កំពុងបង្កើតចលនាសង្គ្រោះជាតិ នៅក្រៅប្រទេស សំដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ៕