មន្ត្រី​​​រាជ​​​ការ ​​​អាច​​​​បង់​​​​រំ​លោះ​​​​ម៉ូតូ​​​​ថ្មី​​​​បាន​​​​រហូត​​​ដល់​​​​០៤​​​ឆ្នាំ​​​ចាប់​​ពី​​ពេល​​នេះ​​​ត​ទៅ​​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៤ មករា ២០១៨ ) ៖ ដោយ​មើល​ឃើញ​ពី​ភាពលំបាក​របស់​មន្ត្រីរាជកា​រ​មួយ​ចំនួនធំ​ក្នុងការ​ធ្វើដំណើរ​បំពេញការងារ ប្រចាំ​ថ្ងៃនេះ​។ ក្រុមហ៊ុន​រចនាបទ​ខ្មែរ រុងរឿង និង​កងពលតូច​ដឹកជញ្ជូន​៩៩ បានរួម​សហការគ្នា​ផ្តល់​សេវា ទិញ​និង​លក់​ម៉ូត​បង់​រំ​លោះ​ជាប្រចាំ​ខែ ដែល​ផ្តល់​រយៈពេល​បង់​រហូត​ដល់​០៤​ឆ្នាំ ចាប់ពីពេលនេះ​តទៅ​។​

​​នៅ​ក្នុង​ពិធី​បើកសម្ពោធ​ការលក់​ម៉ូតូ​បង់​រំ​លោះ​ជូន​មន្ត្រីរាជការ​ដំបូង ធ្វើឡើង​រវាង​ក្រុមហ៊ុន​រចនាបទ ខ្មែរ​រុងរឿង ម​.​ក និង​កងពលតូច​ដឹកជញ្ជូន​៩៩ នៅ​ថ្ងៃទី​២៣ មករា ឆ្នាំ​២០១៨​កន្លងទៅនេះ លោក អៀម សុខ​ហេង នាយក​ប្រតិបត្តិ​រចនាបទ ខ្មែរ​រុងរឿង បាន​លើកឡើងថា ម៉ូតូ​ដែល​នាំមក​សម្រាប់​លក់​ជូន​មន្ត្រី រាជការ​នាពេលនេះ​មាន​ចំនួន​សរុប​២០២​ម៉ូតូ រួមមាន​០៥​ប្រភេទ។

លោក​បាន​បញ្ជាក់ថា ការបង់​រំ​លោះ​ជា​ប្រចាំខែ​នេះ​គឺមាន​ជំរើស​ចំនួន​៤​ផងដែរ ទៅតាម លទ្ធភាព​របស់​មន្តី​កា​រាជការ​ដែល​អាច​បង់​បាន​មាន​រយៈពេល​បង់​១​ឆ្នាំ ២​ឆ្នាំ ៣​ឆ្នាំ និង​៤​ឆ្នាំ ជាមួយនឹង​អត្រា ការប្រាក់​ទាប​១.ក្នុង​មួយខែ​៕

 

 

 

Related Articles

Back to top button
Close
Close