ផ្ទុះ​គ្រាប់បែក​នៅ​ភាគខាងត្បូង​ថៃ​ផ្តាច់ជីវិត​មនុស្ស​៣​នាក់ និង​១៨​នាក់​រងរបួស​

សារព័ត៌មាន​ Cambodia News/

បាងកក (២២ មករា ២០១៨) ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នា​ព្រឹក​នេះ​ថា យ៉ាងហោចណាស់​មនុស្ស​៣​នាក់​ស្លាប់ និង​១៨​នាក់​ទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​ផ្ទុះ​ម៉ូតូ​បង្កៃ​គ្រាប់បែក​មួយគ្រឿង​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​។

អាជ្ញាធរ​ថៃ​បានឱ្យដឹងថា ក្រុម​ឧក្រិដ្ឋជន​បាន​បង្កៃ​គ្រាប់បែក​នៅលើ​ម៉ូតូ​មួយគ្រឿង ហើយ​យក​វា​ទៅ​ផ្លុ​ង​ចោល​នៅក្បែរ​ផ្សារ​ដោយ​កម្លាំង​ផ្ទុះ​របស់​វា​បាន​បណ្ដាលឱ្យ​មនុស្ស ០៣​នាក់​ស្លាប់​ខណៈ​មនុស្ស ១៨​នាក់​បាន​រងរបួស​។ ទោះបីយ៉ាងណា​ជុំវិញ​ករណីនេះ​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា មិនមាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​នៅឡើយ​ទេ​៕

 

 

Related Articles

Back to top button
Close
Close