សម្តេច​​តេ​ជោ ​​បាន​ប្រកាសថា​ មាន​​សារព័ត៌​មាន​​៣​ប្រភេទ​​មិន​គួរ​​ឱ្យ​មាន​​វត្ត​​មាន​នៅ​​កម្ពុជា​

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២២ មករា ២០១៨) ៖ ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយនឹង​អ្នកសារព័ត៌មាន ជាលើកទី២នៅឯមហាសន្និបាតកោះពេជ្រ កាល​ពីម្សិលមិញ ២១ មករា ២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា នៅ​កម្ពុ​ជាមាន​សារព័ត៌​មាន ៣​ប្រភេទ ដែល​មិនគួរ​ឱ្យមាន​វត្ត​មាននៅ​ក្នុងប្រទេសនេះឡើយ​។​

​សម្តេច ហ៊ុន សែន ​​បាន​ពន្យល់ថា សារព័ត៌មាន​ទាំង​៣​ប្រភេទ​នោះ រួមមាន​៖ ទី​១៖ គឺ​សារព័ត៌មាន​ដែល​បាន​តាំងខ្លួន​ជា​ប្រភេទ​ក្រុម​ម៉ាហ្វីយ៉ា ដែល​ដែរ​ជម្រិត​ទារប្រាក់​ពី អ្នកដទៃ​ជា​ថ្នូរ នឹង​ការចេញផ្សាយ បើ​គេ​មិនឱ្យ​ផ្សាយ​អាក្រក់​ពី​គេ ជាពិសេស​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​។

ទី​២៖ គឺ​សារព័ត៌​មានបាន​បើក​ដោយ​មិនមាន​ច្បាប់ ហើយ​មិនបាន​បង់ពន្ធ ដែល​កន្លងមក​ការបិទ​សារព័ត៌មាន មិន​គោរព​ច្បាប់​នៅ​កម្ពុជា​នេះ ត្រូវ​បាន​គេ​យកទៅ​ផ្សាយ​ថា​សារព័ត៌មាន​នោះ​គឺជា​ជនរងគ្រោះ​ទៅវិញ និង​ទី​៣៖ គឺជា​ប្រភេទ​សារព័ត៌​មានតែ​ឈ្មោះ ប៉ុន្តែ​មិនដែល​មាន​សកម្មភាព មិន​ដែល​ចេញផ្សាយ នៅពេលដែល​ពួកគេ​ប្រព្រឹត្ត​ល្មើសច្បាប់ បែរជា​យកឈ្មោះ​សារព័ត៌មាន​នោះមក​សំអាង​ទៅវិញ​៕

 

Related Articles

Back to top button
Close
Close