សម្តេច​ ហ៊ុន សែន ៖ រាល់​ការបោះឆ្នោត​នៅ​កម្ពុជា​នឹងធ្វើ​ឡើង​តាម​ការកំណត់​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​នា​ព្រឹក​ថ្ងៃនេះ​ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ថ្ងៃ​២៥​កុម្ភៈ ២០១៨ និង​ការបោះ​ឆ្នោត​​ជ្រើស​សមាជិក​រដ្ឋសភា ថ្ងៃ​២៩ កក្កដា​២០១៨ ដែល​បានកំណត់​រួចហើយ​មិនមាន​អ្វី​ផ្លាស់ប្តូរ​ទេ​។​ការប្រកាស​បញ្ជាក់​បែប​នេះ​ធ្វើឡើង​តាម​រយៈ​ទំព័រ​ហ្វេ​ក​បុក បន្ទាប់ពី​សម្តេច​បាន​អាន​អត្ថបទ​ចុះផ្សាយ​របស់​កាសែត​បាន​មើល​ភ្នំពេញ​ប៉ុស្តិ៍​។​

សម្តេច​តេ​ជោ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ព្រឹក​នេះ ខ្ញុំ​បាន​មើល​ភ្នំពេញ​ប៉ុស្តិ៍​ចុះផ្សាយ​អត្ថបទ​មួយ​មាន​ចំណង ជើង​ថា (​លោកនាយក​រដ្ឋមន្ត្រី​ថា ការ​បោះ​ឆ្នោត​អាចធ្វើ​មិនបាន បើ​មានការ​ច្របូកច្របល់​)​ហើយ​ការបកស្រាយ​ក្នុង​អត្ថបទ​នេះ​គេច​ង់​និយាយថា​ខ្ញុំ​នឹង​លុបចោល ឬ​ពន្យារ​ការ​បោះ​ឆ្នោត​​នាពេលខាងមុខ​។​

​ដោយ​មិនបាច់​បកស្រាយ​ច្រើន ខ្ញុំ​គ្រាន់តែ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ថ្ងៃ​២៥​កុម្ភៈ ២០១៨ និង​ការបោះឆ្នោត​ជ្រើស​សមាជិក​រដ្ឋសភា ថ្ងៃ​២៩ កក្កដា​២០១៨ ដែល បានកំណត់​រួចហើយ​មិនមាន​អ្វី​ផ្លាស់ប្តូរ​ទេ​។​ ​សង្ឃឹមថា ភ្នំពេញ​ប៉ុស្តិ៍​នឹង​រៀន​ស្តាប់​របៀប​អត្ថា​ធិប្បាយ​​របស់ខ្ញុំ​ឲ្យ​បាន​ច្បាស់ នឹងមាន​ការចេះដឹង​ច្រើនជាង​នេះ រាប់ទាំង​ក្រុម អ្នកវិភាគ​ផងដែរ​៕

 

 

 

Related Articles

Back to top button
Close
Close