លោក សម រង្ស៊ី អវត្តមានក្នុងការចូលបំភ្លឺនៅតុលាការនាព្រឹកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ មករា ២០១៨) ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងមិនមានវត្តមានតាមការកោះហៅឲ្យចូលបំភ្លឺតុលាការក្រុងភ្នំពេញ នព្រឹកនេះ ខណដែលលោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បាន កោះហៅទណ្ឌិតសម រង្ស៊ី ចូលបំភ្លឺក្នុងនាមជនសង្ស័យ នៅព្រឹកថ្ងៃទី១១ ខែមករា នេះ តាមបណ្តឹងរបស់លោក វង្ស ភក្តី មេធាវី តំណាងដោយអាណត្តិ របស់អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ដែលប្តឹងចោទពីបទ “ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថ”។
លោក វង្ស ភក្តី មេធាវីតំណាងដោយអាណត្តិ របស់អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ កាលពីដើមខែធ្នូ បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់ កុំឱ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំ ស្របច្បាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ ៕