សម្តេច​តេ​ជោ​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​​​គោរព​ច្បាប់​ចរាចរណ៍ និង​ឈប់​​ជិះ​បញ្ច្រាស់

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៣ មករា ២០១៨) ៖ ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​១​ម៉ឺន ៣​ពាន់ ៥៤៦​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១៣ នៅ​តំបន់​ទួល​សង្កែ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មករា នេះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសា​ស​ន៏​ថា ការចាប់​ម៉ូតូ​នៅមុខ​ផ្ទះ​នាយក​រដ្ឋ​មន្ត្រី​​ប៉ុន្មាន​ថ្ងៃនេះ​​ គឺ​នាយករដ្ឋមន្ត្រី​​បញ្ជា​អោយ​ចាប់ ព្រោះ​ប្រជាពលរដ្ឋ​បាន​ជិះ​បញ្ច្រាស់។

​សម្តេច​តេ​ជោ​បញ្ជាក់ថា ការ​បញ្ជា​អោយ​ចាប់នេះ​ សម្តេច​មិន​បន្ទោស​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ប្រសិនបើ​ដោះស្រាយ​បញ្ហា​មិនបាន​គឺ​ដក​ចា​ហ្វា​យ​ខណ្ឌដូនពេញ​តែម្តង​។

​សម្តេច​តេ​ជោ​បញ្ជាក់ថា សូម​ប្រជាពលរដ្ឋ​កុំ​បន្ត​ជិះ​បញ្ច្រាស់​ទៀត ហើយ​សូម​ខាង​សាធារណការ​រាជធានី​ភ្នំពេញ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​។​
​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សូម​រួមគ្នា​ឲ្យ​ទទួលបាន​លទ្ធផល ឲ្យ​ឆ្នាំនេះ​ជា​ឆ្នាំ​ដែលមាន​សុវត្ថិភាព សុវត្ថិ​ភាព​​ទាំង​ការងារ ទាំង​ចរាចរណ៍ និង​មិន​ឲ្យ​មាន​ក្រុម​គ្រឿងញៀន បងធំ​នៅតាម​រោងចក្រ​ឡើយ​៕

Related Articles

Back to top button
Close
Close