ខឹង​តាម​ស្រឡាញ់​មិន​បាន​ តាម​ចាក់​របួស​ធ្ងន់​

Cambodia News

កំពង់ចាម ៖ ​ភ្លើងស្នេហ៍ឆាបឆេះ ខ្លាំងធ្វើឱ្យបុរសម្នាក់ ​ដែលតាមស្រឡាញ់​ស្ត្រីកូន៤ ប៉ុន្តែត្រូវស្ត្រី​នោះ​បដិសេធ ទើបធ្វើឱ្យបុរសលង់ស្នេហ៍ ខឹងសម្បាក៏យកដែកឆាប ចាក់មកលើស្ត្រីដែល ខ្លួនស្រឡាញ់ស្ទើរលេប នេះបណ្ដាល ឱ្យរងរបួសមិនតិច ជាង១០កន្លែងឡើយ ។

Camជន​សង្ស័យ​ខាង​លើ​មាន​ឈ្មោះ ស្រី ឆៃគា ហៅអួងអាយុ២៩ឆ្នាំ នៅ​លីវ រស់​នៅ​ក្នុងភូមិសមរម្យ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ។ចំ​ណែក​ស្ត្រី​រង​គ្រោះ​មាន​ឈ្មោះ​ម៉ន ម៉ានី អាយុ៤០ឆ្នាំ រស់នៅភូមិវាលរីខាងកើត ឃុំស្វាយទាប ស្រុកចំការលើ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ មិថុនា នៅចំណុចផ្លូវបំបែកត្រើងភូមិខែលជ័យ ឃុំ​អូរ​​ស្វាយ ស្រុកកំពង់សៀម ហើយបុរសបង្ករបួសស្នាម នេះ​ក៏​ត្រូវ​បាន​ប៉ូលិស ចាប់ខ្លួនភ្លាមៗដែរ ។

មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទូរស័ព្ទ ណាត់ជួបគ្នាជាមួយ នឹង​បុរស​ឈ្មោះ​អួងនៅម្ដុំផ្លូវបំបែកត្រើង ដើម្បីនិយាយគ្នា ឱ្យដាច់ស្រេច និង​ឱ្យ​បោះ​បង់​ការ​តាម​ស្រឡាញ់នេះ ។ ផ្ទុយទៅវិញបុរសនេះ បាន​បបួល​ស្ត្រី រងគ្រោះឱ្យរត់ចោលប្ដី និង​កូន ប៉ុន្តែស្ត្រីរងគ្រោះប្រកែក ទើប​កើតជាហិង្សា បែបនេះតែម្ដងគឺបុរសនេះ យក​ដែកឆាប ចាក់មកលើស្ត្រីរងគ្រោះ ទាំងកំរោល ។ ភ្លាមៗនោះត្រូវបាន សមត្ថ​កិច្ច​អន្តរាគ​មន៍​ចាប់​​បញ្ជូនមក អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កំពង់​សៀម ដើម្បីចាត់ការតាមច្បាប់ ៕

Cam1

 

Related Articles

Back to top button
Close
Close