ដាក់​ប្រើប្រាស់​បណ្តោះអាសន្ន​ម៉ាស៊ីន​ទូទាត់​ប្រាក់ តាម​អេឡិចត្រូនិក​លើ​រថយន្តក្រុង

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៩ ធ្នូ ២០១៧) ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​នូវ​សេចក្តីជូនដំណឹង​ស្តីពី ការ​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន នូវ​ម៉ាស៊ីន​ទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើ​រថយន្តក្រុង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​ឆ្លើយតប​តម្រូវការ​ពលរ​ដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត កីឡាករ កីឡាការិនី និង​កម្មករ​-​កម្មការិនី​។​

យោងតាម​សេចក្តីជូនដំណឹង​ការដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន ម៉ាស៊ីន​ទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅលើ​រថយន្តក្រុង ចាប់ពី​ថ្ងៃទី​២៦ ធ្នូ​នេះ​តទៅ ។

ទន្ទឹមនឹងនេះ​ដើម្បី​អាច​ប្រើប្រាស់​ការទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​បាន ពលរដ្ឋ ដែល​ប្រើប្រាស់​សេវា​ដឹកជញ្ជូន សាធារណៈ រថយន្តក្រុង ទាំងអស់ ទាំង​អ្នកជិះ​បង់ប្រាក់ និង​មិន​បង់ប្រាក់ មក​បំពេញ​បែ​បប ទ​ទទួលយក​កាត (NFC) នៅតាម​ទីតាំង​ស្ថានីយ៍ ចំណតរថយន្ត​ក្រុងរ​បស់​រដ្ឋាករ​រួមមាន ស្ថានីយ៍​ចំណត​កោះ​ពេជ្រ , ផ្សារ​អ៊ី​អន​២ , សួន​ឬ​ស្សី​កែវ , គីឡូម៉ែត្រ​លេខ​៩ , តំបន់​សេដ្ឋកិច្ច​ពិសេស , ច្បារអំពៅ , បុរី​សន្តិភាព​២, ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា និង​ស្ថានីយ៍​ចំណត​បឹង​ឈូក៕

 

 

Related Articles

Back to top button
Close
Close