​​គ្រោះ​ថ្នាក​​ចរាចរណ៍​​ម្សិល​មិញ​ស្លាប់​​ ៥​​នាក់ ​របួស​​១​០​​នាក់​​​​

សារប័ត៌មាន​​ cambodia News/

​ភ្នំពេញ​ (០៨ មិថុនា ២០១៦) ៖​ នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក (​យប់​៦​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​៩​នាក់​និង​របួសស្រាល​ម្នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​។​

​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៥​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៨​គ្រឿង​, រថយន្ត​ធុន​តូច​៥, រថយន្ត​ធុន​ធំ​២​គ្រឿង​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៤​លើក​, មិន​គោរព​សិទ្ធិ​២​លើក​, មិន​ប្រកាន់​ស្តាំ​៣​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៩​នាក់​។​

ជាមួយគ្នា​នោះ​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៤,១០៣​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,៨៥៤​គ្រឿង និង​ពិន័យ​សរុប ២,២៤៩​គ្រឿង​៕

8

 

Related Articles

Back to top button
Close
Close